សិក្ខាសាលាស្ដីពីអ្នកផ្ដល់សេវាសុខាភិបាលឯកជន និងប្រព័ន្ធព័ត៌មានសុខាភិបាល
សិក្ខាសាលានេះ នឹងរៀបចំឡើងដោយនាយកដ្ឋានមន្ទីរពេទ្យ និងនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល/ក្រសួងសុខាភិបាលក្រោមការឧបត្ថម្ភបច្ចេកទេស និងថវិកាដោយអង្គការ Palladium ក្នុងគម្រោង HIPA គាំទ្រថវិកាដោយ USAID។
គឺជាសិក្ខាសាលាដែលពិនិត្យឡើងវិញនូវទម្រង់របាយការណ៍ទិន្នន័យរបស់មូលដ្ឋានសុខាភិបាលឯកជន ដែលនឹងត្រូវរាយការណ៍ជូនក្រសួងសុខាភិបាល។ សិក្ខាសាលានេះរៀបចំសម្រាប់អ្នកផ្ដល់សេវាសុខាភិបាលឯកជន និងនាយកមន្ទីរសុខាភិបាលខេត្តរាជធានី, ស្រុកប្រតិបត្តិ នាយកដ្ឋានពាក់ព័ន្ធក្រោមឱវាក្រសួងសុខាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលដែលពាក់ព័ន្ធ។
ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៦ ចាប់ពីម៉ោង ៨:០០ ព្រឹក នៅ សណ្ឋាគារ អ៊ីនធើខនធីណិនថល រាជធានីភ្នំពេញ