ទស្សនកិច្ចសិក្សាស្ដីពីប្រព័ន្ធព័ត៌មានសុខាភិបាលតាមគេហទំព័រ ៣.០
នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល/ក្រសួងសុខាភិបាល រួមសហការណ៍ជាមួយ USAID និងអង្គការ Palladium តាមរយៈគម្រោង ប្រព័ន្ធព័ត៌មាន គោលនយោបាយ និងការស្វែងរកការគាំទ្រ បានរៀបចំទស្សនកិច្ចសិក្សាមួយ ដើម្បីសិក្សាស្វែងយល់ និងវាយតម្លៃពីដំណើរការរបស់ប្រព័ន្ធ ៣.០ និងការពេញចិត្តពីសំណាក់អ្នកប្រើ នៅថ្នាក់មូលដ្ឋានសុខាភិបាល ក្នុងខេត្តមួយចំនួន តាមកាលវិភាគដូចខាងក្រោម និងសមាសភាពចូលរួម រួមមាន៖
១. មន្រ្តីការិយាល័យប្រព័ន្ធព័ត៌មានសុខាភិបាលនៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ២ រូប
២. មន្រ្តីទទួលបន្ទុកប្រព័ន្ធព័ត៌មានមន្ទីរសុខាភិបាលខេត្ត ដែលចុះទស្សនកិច្ច ១ រូប
៣. មន្រ្តីទទួលបន្ទុកប្រព័ន្ធព័ត៌មានស្រុកប្រតិបត្តិដែលចុះទស្សនកិច្ច ១ រូប
៤. បុគ្គលិក USAID ១រូប
៥. បុគ្គលិកអង្គការ Palladium ១រូប